ជ្រើសរើសភាសា: Khmer Khmer English English
កម្មវិធីពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែកុម្ភះ ឆ្នាំ ២០២៥

កម្មវិធីពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក
នាព្រឹកថ្ងៃព្រហស្បតិ៍​ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
លោកជំទាវ​បណ្ឌិត ដាំ​ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ពិនិត្យព្យាបាល និងវះកាត់ដោយឥតគិតថ្លៃជូនដល់កុមារដែលមានបញ្ហាមិនប្រក្រតីពីកំណើត ដោយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកុមារជាតិ សហការជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក​ ។
លោក កន វណ្ណា ប្រធានការិយាល័យថវិកា តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ក៏បានអញ្ជើញចូលរួមកម្មវិធីនេះជាមួយឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រីវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ និងក្មួយៗទាំងអស់ ដែលពិធីនេះដែរប្រារព្ធធ្វើនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ព័ត៌មានទាក់ទង